Skip to content

ការការពារកុមារ

៥០%
៣០០,០០០
១៦%

មជ្ឈមណ្ឌលផ្ដល់សេវាបណ្ដោះអាសន្ន

ការថែទាំជំនួស

អង្គការតំណក់ទឹក ស្វែងរកការលើកកម្ពស់វិធីសាស្ត្រពង្រឹងសមត្ថភាពគ្រួសារ និងជម្រើសនានា ដូចជាការថែទាំដោយសាច់ញាតិ និងការថែទាំដោយគ្រួសារធម៌។ ការថែទាំជំនួសតាមមជ្ឈមណ្ឌល/មណ្ឌល គឺជាជម្រើសចុងក្រោយជានិច្ច ប៉ុន្តែនៅក្នុងករណីខ្លះ វាគឺជាជម្រើសប្រកបដោយសុវត្ថិភាពតែមួយគត់សម្រាប់កុមារ។

អង្គការតំណក់ទឹក ប្រតិបត្តិការគម្រោងថែទាំជំនួសចំនួនពីរនៅក្នុងក្រុងប៉ោយប៉ែត។ ការថែទាំរយៈពេលខ្លី ត្រូវបានផ្តល់ជូននៅមជ្ឈមណ្ឌលទទួលកុមារ ហើយការថែទាំរយៈពេលវែង ត្រូវបានផ្តល់ជូននៅគ្រឹះស្ថានថែទាំអន្តរកាល។ គម្រោងទាំងពីរនៅតែបន្តស្វែងរកគ្រួសារ ក្នុងសង្ឃឹមថានឹងធ្វើការសមាហរណកម្មកុមារឱ្យរស់នៅជាមួយឪពុកម្តាយ សាច់ញាតិ ឬចូលទៅក្នុងការថែទាំដោយគ្រួសារធម៌។

មជ្ឈមណ្ឌលទទួលកុមារ

មជ្ឈមណ្ឌលទទួលកុមារ ផ្តល់ការគាំទ្រភ្លាមៗ និងរយៈពេលខ្លីសម្រាប់កុមារដែលមានអាយុក្រោម ១៦ ឆ្នាំ ដែលមិនមានស្ថិរភាព ឬគ្មានសុវត្ថិភាពក្នុងការរស់នៅជាមួយគ្រួសារ ដោយសារការជួញដូរ ការរំលោភបំពាន ឬការកេងប្រវ័ញ្ច ដែលត្រូវបានរកឃើញនៅក្នុងសហគមន៍ ឬនៅការិយាល័យកុមារចំណាកស្រុកក្នុងក្រុងប៉ោយប៉ែត។ ការគាំទ្ររួមមាន ការអប់រំ ការថែទាំសុខភាព ការប្រឹក្សាយោបល់ផ្លូវចិត្ត ការកម្សាន្ត ការស្វែងរកគ្រួសារ និងការធ្វើសមាហរណកម្ម។

៥១

កំពុងទទួលបាន
ការថែទាំនៅ
មជ្ឈមណ្ឌលទទួលកុមារ

២៥

ត្រូវបានធ្វើ
សមាហរណកម្មត្រឡប់ទៅផ្ទះវិញដោយជោគជ័យ (ឆ្នាំ ២០២៣)

គ្រឹះស្ថានថែទាំអន្តរកាល

បន្ទាប់ពីរស់នៅរយៈពេលមួយឆ្នាំនៅមជ្ឈមណ្ឌលទទួលកុមារ កុមារដែលមិនអាចស្វែងរកគ្រួសារឃើញ ឬកុមារដែលគ្មានសុវត្ថិភាពក្នុងការធ្វើសមាហរណកម្ម នឹងត្រូវបញ្ជូនទៅកាន់គ្រឹះស្ថានថែទាំអន្តរកាល។ ដំណើរការស្វែងរកគ្រួសារនៅតែបន្តដោយមានគោលបំណងធ្វើសមាហរណកម្មកុមារទាំងនេះ។ ទោះជាយ៉ាងណាក៏ដោយ វិធីសាស្ត្រថែទាំពាក់ព័ន្ធនឹងការគាំទ្ររយៈពេលវែងជាង រួមទាំងការផ្តល់ជំនាញជីវិតដើម្បីរៀបចំកុមារនៅពេលពួកគេផ្លាស់ប្តូរទៅកាន់វ័យមនុស្សពេញវ័យ។ នៅពេលកុមារមានអាយុដល់ ១៦ ឆ្នាំ ពួកគេមានជម្រើសក្នុងការផ្លាស់ទៅរស់នៅក្នុងផ្ទះក្រុមសហគមន៍ដែលប្រតិបត្តិការដោយអង្គការអង្គការជាកន្លែងដែលពួកគេបន្តទទួលបានការគាំទ្រ ឱ្យតែពួកគេនៅតែបន្តការសិក្សា ឬចូលរួមការបណ្តុះបណ្តាលវិជ្ជាជីវៈ។

៣៦

កំពុងទទួលបានការថែទាំនៅគ្រឹះស្ថានថែទាំ
អន្តរកាល

សូមជួយគាំទ្រគម្រោងនេះ

ChildSafe Network

អង្គការតំណក់ទឹក គឺជាសមាជិកសកម្មនៃបណ្តាញ ChildSafe Network ដែលធ្វើការដើម្បីការពារកុមារ និងយុវជនរស់នៅតាមដងផ្លូវ និងធ្វើការតាមដងផ្លូវ ឱ្យផុតពីគ្រប់ទម្រង់នៃអំពើហិង្សា និងការរំលោភបំពាន។ ចលនា ChildSafe គឺជាផ្នែកមួយនៃរបៀបវារៈកម្មវិធីដៃគូដើម្បីកិច្ចការពារកុមារ (3PC – Partnership Program for the Protection of Children)។

អង្គការតំណក់ទឹកបណ្តុះបណ្តាលភ្នាក់ងារ ChildSafe ដែលជាសមាជិកសហគមន៍មូលដ្ឋាន (អ្នកបើកបរកង់បី/តុកតុក អាជីវករលក់ដូរនៅផ្សារ គ្រូបង្រៀន ។ល។) លើកិច្ចការពារកុមារ។ ការបណ្តុះបណ្តាលនេះជួយឱ្យពួកគេស្គាល់ និងមើលឃើញស្ថានភាពមិនមានសុវត្ថិភាព។ ពីទីនោះ ពួកគេអាចចូលរួមអន្តរាគមន៍ ឬទូរស័ព្ទលេខបន្ទាន់ របស់ ChildSafe ៖ ២៤ ម៉ោង / ៧ ថ្ងៃ ដែលមាននៅទូទាំងប្រទេស ដើម្បីរាយការណ៍ពីបញ្ហា សម្រាប់សកម្មភាពអន្តរាគមន៍បន្ថែមពី អាជ្ញាធរ ឬអង្គការសមាជិក 3PC ដែលទទួលបានការបណ្តុះបណ្តាល។

ចង់គាំទ្រគម្រោងនេះទេ?