Skip to content

Empowering Independence Through Tea Production: Kosal’s Story 

Read More

We protect
vulnerable children;

Learn How

Empower people and
children with disabilities;

Learn How

Prevent trafficking
and exploitation;

Learn How

Ensure education
for all.

Learn How

ចក្ខុវិស័យរបស់យើង

ដើម្បីឱ្យកុមារ និងយុវជនគ្រប់រូបនៅក្នុងប្រទេសកម្ពុជា ទទួលបាននូវការគោរពសិទ្ធិដោយស្មើភាពគ្នា និងទទួលបាននូវតម្រូវការមូលដ្ឋានរបស់ពួកគេ។

បេសកកម្មរបស់យើង

ដើម្បីផ្តល់សេវាការពារដល់កុមារ និងយុវជន រួមទាំងកុមារ និងយុវជនដែលមានពិការភាព ក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ ឬការរំលោភបំពាន។

២៩

ឆ្នាំនៃការប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា

ការងាររបស់យើងបានចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៩៧ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ Goutte d’Eau។ យើងបានពង្រីកបណ្តាញកិច្ចសហប្រតិបត្តិការដោយរាប់បញ្ចូលទាំងអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត សមាជិកសហគមន៍ និងស្ថាប័នរដ្ឋាភិបាល។

៨,២៥០

កុមារ និងគ្រួសារទទួលបានការគាំទ្រពីយើង

យើងផ្តោតលើការគាំទ្រដល់កុមារ និងគ្រួសារដែលរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា រួមមាន កុមារ និងមនុស្សពេញវ័យដែលមានពិការភាព កុមាររស់នៅ និងធ្វើការនៅតាមដងផ្លូវ ជនរងគ្រោះដោយសារការជួញដូរ និងកុមារដែលរស់នៅក្នុងភាពក្រីក្រ។

១០០

បុគ្គលិកដែលមានការប្តេជ្ញាចិត្ត

បុគ្គលិករបស់យើងធ្វើការនៅក្នុងទីតាំងកម្មវិធីចំនួន ៣ ផ្សេងគ្នាជុំវិញប្រទេសកម្ពុជា និងការិយាល័យកណ្តាលក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់សេវាការពារ និងជួយដល់ប្រជាជនរងគ្រោះដែលត្រូវការជំនួយ។

របៀបដែលយើងជួយ

យើងផ្តោតលើការផ្តល់អន្តរាគមន៍ភ្លាមៗ ដើម្បីកាត់បន្ថយហានិភ័យនៃការរំលោភបំពាន ឬគ្រោះថ្នាក់ដល់កុមារ។ នៅពេលដែលសុវត្ថិភាពរបស់កុមារត្រូវបានធានារួចរាល់ យើងធ្វើការដើម្បីអនុវត្តយុទ្ធសាស្ត្ររយៈពេលវែង ដែលផ្តល់ផលប្រយោជន៍ដល់ទាំងកុមារ និងគ្រួសារ ដើម្បីដោះស្រាយមូលហេតុឫសគល់នៃទុក្ខលំបាក។ យើងប្រើប្រាស់វិធីសាស្ត្រផ្អែកលើបុគ្គលម្នាក់ៗ ដើម្បីគាំទ្រដល់អ្នកទទួលផលម្នាក់ៗទៅតាមតម្រូវការរបស់ពួកគេ ដោយប្រើរូបមន្ត៖ ការទប់ស្កាត់, ការការពារ, ការស្តារនីតិសម្បទា និងការធ្វើសមាហរណកម្ម។

តស់! ធ្វើការរួមគ្នាដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់កុមារដែលរងគ្រោះបំផុតនៅកម្ពុជា។